Aljazerra-
ប្រជាពលរដ្ឋប្រហែល៤,២០០នាក់ បានឆ្លងចូលប្រទេសថៃបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារទៅលើទីតាំងដែលកាន់កាប់ដោយក្រុមឧទ្ទាម។ យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារដោយឆ្មក់តាមអាកាសនិងបានផ្លោងកាំភ្លើងធំទៅលើកន្លែងដែលកាន់កាប់ដោយឧទ្ទាមនៅជិតព្រំប្រទល់ថៃ នាំឲ្យប្រជាពលរដ្ឋរត់ឆ្លងកាត់ទន្លេមួយចូលទៅក្នុងប្រទេសជិតខាង។ សហព័ន្ធជាតិការ៉ែន (KNU) បាននិយាយថាទីកន្លែងដែលស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួននៅក្នុងរដ្ឋការ៉ែន ត្រូវបានរងការវាយប្រហារកាលពីថ្ងៃព្រហស្បត៍ល្ងាចដោយយ៉ាងហោចណាស់យន្តហោះ២គ្រឿងនិងកាំភ្លើងធំជាច្រើន។
កាលពីថ្ងៃព្រហស្បត៍ ការវាយឆ្មក់តាមអាកាសជាច្រើនបានវាយប្រហារលើទីក្រុងតូចមួយ ឈ្មោះ Lay Kay Kaw ,KNU បាននិយាយ , ដែលបានស្វែងរកភាពស្វយ័តពីរដ្ឋាភិបាលកណ្តាលមីយ៉ាន់ម៉ា។ ការប្រយុទ្ធថ្មីៗរវាងយោធាមីយ៉ាន់ម៉ានិង KNU បានផ្ទុះឡើងកាលពីអាទិត្យមុន ពលរដ្ឋច្រើនជាង៤,២០០នាក់ បានរត់ឆ្លងចូលប្រទេសថៃចាប់តាំងពីអំពើហឹង្សារបានចាប់ផ្តើម, បើយោងទៅតាមក្រសួងការបរទេសថៃ។ ក្រុមសង្គមស៊ីវិលបានកំណត់ក្រុមដែលគ្មានជំរកមានជំនួនប្រហែលជា១០,០០០នាក់។
នៅដើមអាទិត្យនេះ អ្នកប្រយុទ្ធការ៉ែនបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យដាក់តំបន់គ្មានការហោះហើរលើ Lay Kay Kaw ដើម្បីការពារជនសុីវិល។ ការប្រយុទ្ធបានកើនឡើងចាប់តាំងពីខែកុម្ភះ នៅពេលដែលពួកយោធាបានចាប់យកអំណាចពីរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតនៃអ្នកស្រី អូងសាន ស៊ូជី ជាមួយនឹងឧទ្ទាមការ៉ែននិងជនភៀសខ្លួនដែលប្រឆាំងនឹងយោធា។ ការប៉ះទង្គិចថ្មីៗដែលបណ្តាលមកពីការវាយឆ្មក់របស់ទាហ៊ានរដ្ឋាភិបាល មកលើ ក្រុង Lay Kay Kaw ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មីយ៉ានម៉ា បានរាយការណ៍ថាទាហ៊ានបានចាប់ពលរដ្ឋប្រហែលពី៣០ទៅ៦០នាក់ដែលបានចូលរួមជាមួយអង្គការប្រឆាំងទៅនឹងរដ្ឋាភិបាលយោធា រួមទាំងយ៉ាងហោចណាស់សមាជិកសភាម្នាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយអ្នកស្រី អូងសាន ស៊ូជី។ Michael Vatikiotis នាយកនៃមជ្ឍមណ្ឌលសន្ទនាមនុស្សធ៌មប្រចាំអាស៊ី បាននិយាយប្រាប់ Aljazeera ថា “ កងទ័ពមិនអាចមានសមត្ថភាពធ្វើឲ្យប្រទេសមានស្ថិរភាពនិងធ្វើឲ្យការតស៊ូងាយនឹងធ្លាក់ទឹកចិត្តបានទេ”។