DW-
ជប៉ុនបានប្រកាសពីថ្ងៃសុក្រថា ខ្លួននឹងមិនបញ្ជូនប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលទៅកាន់កីឡាអូឡាំពិករដូវក្តៅនាទីក្រុងប៉េកាំងនាដើមឆ្នាំក្រោយនេះទេ ប៉ុន្តែបានបដិសេធមិនហៅសេចក្តីសម្រេចនេះថាជាពហិការការទូតនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន Hirokazu Matsumoto បាននិយាយថា មិនមានផែនការសំរាប់មន្ត្រីដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍នោះទេ។ "ដូចកីឡាអូឡាពិកនៅតូក្យូបានបង្ហាញចំពោះពិភពលោក កីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិក វាជាមហោស្រពសន្តិភាពនិងកីឡាដែលផ្តល់នូវសេចក្តីក្លាហាននិងការលើកទឹកចំពោះពិភពលោក" Matsumoto បាននិយាយពន្យល់ក្នុងការដែលធ្វើសេចក្តីសម្រេចចិត្ត។
“ជប៉ុនជឿជាក់ថា វាជារឿងសំខាន់ណាស់ដែលតម្លៃរួមត្រូវបានចែករំលែកដោយសហគមន៍អន្តរជាតិដូចជា សេរីភាព សិទ្ធមនុស្សនិងនិតិរដ្ឋ ដែលត្រូវបានគោរពនៅក្នុងប្រទេសចិន”។ ក្នុងពេលជាមួយគ្នានេះមាន Matsumoto មិនបានពិពណ៌នាថាទង្វើរនេះជាពហិការការទូតនោះទេ “យើងមិនបានប្រើពាក្យពេជន៍ឲ្យប្រាកដដើម្បីពណ៌នាថាតើហេតុអ្វីបានជាមិនចូលរួម”។ Shikoku Hashimoto ដែលដឹកនាំគណៈកម្មាធិការរៀបចំកីឡានៅទីក្រុងតូក្យូននិងប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន Yasihiro Yamashita នឹងនៅតែចូលរួមក្នុងព្រឹត្តិការណ៍នេះនៅទីក្រុងប៉េកាំង, ប្រធានគណៈកម្មាធិការប៉ារ៉ាអូឡាំពិក Kazuyuki Mori នឹងធ្វើដំណើរផងដែរទៅកាន់ប្រទេសចិនសម្រាប់ការប្រកួតកីឡានេះ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលីបានប្រកាសរួចហើយនូវការធ្វើពហិការការទូតនៃកីឡានេះលើការពិចារណារពីបញ្ហារំលោភសិទ្ធមនុស្ស ជាពិសេសដោយយោលទៅលើការយកចិត្តទុកដាក់ចំពោះជនជាតិភាគតិចមូស្លីមុន Uyghgurs និងនយោបាយនៅក្រុងហុងកុង ប្រទេសទាំងនោះនឹងមិនបញ្ជូនប្រតិភូរដ្ឋាភិបាល ប៉ុន្តែអត្តពលិកនឹងនៅតែចូលរូម។ ទោះបីជាជប៉ុនមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក តែនៅតែមានការពិចារណារយ៉ាងច្បាស់លាស់ផងដែរ ខណៈដែលចិនជាដៃគូរពាណិជ្ជកម្មធំជាងគេក្នុងពិភពលោក។
ចិនបានវាយប្រហារចំពោះប្រទេស ដែលធ្វើពហិការការទូតនៅក្នុងកីឡាអូឡាំពិករដូវក្តៅនាពេលខាងមុខនៅទីក្រុងប៉េកាំងមដោយបាននិយាយថា "ពួកគេនឹងបង់នូវតម្លៃយ៉ាងខ្ពស់នៅក្នុងទង្វើរដ៏ឆ្គាំឆ្គងរបស់ពួកគេ"។ ជប៉ុនអាចនឹងមានការប្រយ័ត្នប្រយែង អំពីផលប៉ះពាល់ពីទីក្រុងប៉េកាំងបើសិនជាខ្លួនហ៊ានប្រើពាក្យនៃសេចក្តីសម្រេចនេះថាជាពហិការ។ កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តមួយទៀតរបស់អាមេរិកនៅក្នុងតំបន់ បានបដិសេធក្នុងការចូលរួមជាមួយការធ្វើពហិការការទូតមដោយទីក្រុងសេអ៊ូលបាននិយាយថា គេត្រូវការការប្រឹងប្រែងរបស់ចិនក្នុងការធ្វើមិនឲ្យមានអាវុធនុយគ្លេអ៊ែររបស់ចិននៅក្នុងតំបន់ឧបទ្វីបកូរ៉េ។