BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកតាមដានស្ថានការណ៍មើលឃើញចំណុចវិជ្ជមាន នៃទស្សនៈកិច្ចមេដឹកនាំកម្ពុជា ទៅភូមា

ថ្ងៃពុធ, 22 ខែធ្នូ 2021 10:25  BeeTube News

photo_2021-12-22_09-59-35

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងថា វត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា អញ្ចើញទៅទស្សនៈកិច្ចនៅប្រទេស ភូមា នាអំឡុងសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខ នឹងអាចចូលរួមដោះស្រាយវិបត្តិបានខ្លះ ខណៈបញ្ហានេះ ទាមទារឱ្យមានការជួបផ្ទាល់ជាមួយមេដឹកនាំ និងអ្នកពាក់ព័ន្ឋ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា បានថ្លែងថា ដំណោះស្រាយបញ្ហានយោបាយនៅ ភូមា គឺមានតែការធ្វើការជាមួយក្រុមយោធា និងក្រុមពាក់ព័ន្ឋដ៏ទៃទៀតប៉ុណ្ណោះ។ លោកថា ការឈរស្រែក ឬថ្កោលទោសពីខាងក្រៅ មិនអាចដោះស្រាយបញ្ហានៅ ភូមា បានទេ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា បានថ្លែងទៀតថា អ្វីដែលប្រមុខរាជ រដ្ឋាភិបាលកម្ពុជា កំពុងធ្វើ គឺបានបង្ហាញសុឆន្ទៈពិតប្រាកដរបស់កម្ពុជា ក្នុងការជួយប្រជាជនភូមា។ លោកជឿថា ប្រជាជនភូមា នឹងមានការថ្លែងអំណរគុណចំពោះកម្ពុជា នាពេលអនាគត នៅពេលដែលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហារបស់ពួកគេ។

តាមការគ្រោងទុក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ចើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសភូមា នាថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ ខណៈកម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន។

photo_2021-12-22_09-59-51

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ចើញទៅបំពេញទស្សនកិច្ចនៅប្រទេសភូមា ហើយនិងជជែកជាមួយលោក Min Aung Hlaing មេដឹកនាំយោធា ដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំបក្សប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនងាករេចេញពីគោលការណ៍រួម និងធម្មនុញ្ញអាស៊ានឡើយ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែរ បើទោះព្យាយាមធ្វើការជាមួយក្រុមមេដឹកនាំកាន់អំណាចនៅភូមា ក៏ដោយ។

សូមរម្លឹកថា លោក Min Aung Hlaing មេដឹកនាំយោធាភូមា បានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ចេញពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ការណ៍នេះបង្កឱ្យមានភាពវឹកវរ ដោយមានការប៉ះទង្គិចគ្នាដោយហិង្សារវាងប្រជាជន និងយោធា ខណៈមេដឹកនាំបក្សប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងអ្នកស្រី អោងសាន ស៊ូជី ផង ត្រូវបានឃុំខ្លួន ក្រោមបទចោទប្រកាន់នានា៕

photo_2021-12-22_10-01-42

photo_2021-12-22_10-00-00

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 22 ខែធ្នូ 2021 10:25  BeeTube News