លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។
ប្រធានាធិបតីរបស់វៀតណាម នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។