BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកណ្តាលរកឃើញរណ្តៅដីដល់ក្បាលប្រេត៨ទីតាំងអត់ច្បាប់

ថ្ងៃចន្ទ, 20 ខែធ្នូ 2021 11:59  ហេង សំណាង

photo_2021-11-08_23-40-30c (1)

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ​ ដែលពុំមានច្បាប់អនុញ្ញាត និងធ្វើខុសបច្ចេកទេស ឬធ្វើលើសដែលកំណត់ អាជ្ញាប័ណ្ណចំនួន ៨ទីតាំង ដែលស្ថិតនៅក្នុងស្រុក កណ្តាលស្ទឹង នារសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានឱ្យម្ចាស់អាជីវកម្ម រណ្ដៅដីចំនួន ៨ទីតាំង ស្ថិតនៅស្រុក កណ្ដាលស្ទឹង ត្រូវតែបង់សួយសាចូលរដ្ឋ បង់ការ ផាកពិន័យ និងជួសជុលផ្លូវ ដែលរងការខូចខាត ។ 

ឯកឧត្តមអភិបាលខេត្ត កណ្ដាល បានណែនាំថា ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និងការធ្វើអាជីវកម្មរ៉ែ ដែល ពុំមានច្បាប់អនុញ្ញាតការធ្វើខុស បច្ចេកទេសរុករករ៉ែការធ្វើ លើសដែនអាជ្ញាបណ្ណ និងការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារ ខេត្តបានចុះធ្វើការពិនិត្យនៅរណ្ដៅដីចំនួន ៨ទីតាំង ស្ថិតក្នុងស្រុក កណ្ដាលស្ទឹងខេត្តកណ្ដាល និងបានរកឃើញ ថា ម្ចាស់ទីតាំងចំនួន ៨នេះ គ្មានអាជ្ញាប័ណ្ណ ហើយជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ត្រូវបានគណៈកម្មការចម្រុះធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ។ 

មន្ត្រីម្នាក់នៅសាលា ខេត្តនិយាយថា ច្រើនឆ្នាំកន្លងមកហើយអាជីវកម្មជីកយកដីដឹកលក់សម្រាប់ ខេត្ត កណ្តាល មានភាពអនាធិបតេយ្យ  បំផុត។ គ្មានការ ត្រួតពិនិត្យទេគេត្រូវគ្នាអស់ហើយ ពីមន្ទីររ៉ែ និងម្ចាស់ស្រុក។ ពុករលួយដល់ឆ្អឹង ... ចំណែកម្ចាស់ដីស្រែ ដែលនៅជាប់រណ្តៅ ដីទឹកភ្នែករហូត ព្រោះដីស្រែ របស់គាត់បាក់ចូលក្នុងរណ្តៅដីគ្មានមហាបុរសណា ជាម្ចាស់ស្រុកជួយរកយុត្តិធម៌ទេ គេត្រូវគ្នាអស់ ជាមួយអ្នកជីក   ចែកលុយគ្នារស់យ៉ាងសុខសាន្ត ... !!

photo_2021-12-20_11-35-33m

photo_2021-12-20_11-35-34m

photo_2021-12-20_11-35-35m


 


ថ្ងៃចន្ទ, 20 ខែធ្នូ 2021 11:59  ហេង សំណាង