BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចពិជ័យ៖ អាវុធ និងសម្ភាររបស់អាមេរិកប្រមូលបានបណ្ដើរៗហើយគ្រោងកម្ទេចចោល

ថ្ងៃសុក្រ, 17 ខែធ្នូ 2021 15:53  ហេង សំណាង

photo_2021-12-17_15-26-11m

(កំពង់ឆ្នាំង) សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ នេះជាការលើកឡើងរបស់សម្តេចពិជ័យសេនា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ការប្រមូលនូវអាវុធ និងសម្ភារយោធារបស់អាមេរិកកំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បានដោយភាគតិចណាស់ដែលអាចប្រើបាន ។

photo_2021-12-17_15-26-14m

សម្ដេចពិជ័យសេនា បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញ់ចោល ឬយ៉ាងណាព្រោះអាវុធ និងគ្រឿងបំពាក់នេះកាលណាដល់អាយុកាលពេលចាស់ពេកខូចខាតធ្ងន់ធ្ងរពេកទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់ ។

សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់ យកមកប្រើ
ប្រាស់ដោយមាននៅសេសសល់បាត់ឃ្លាំងនិងមួយចំណែកទៀតបានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ហើយកំពុងពិចារណាមើលធ្វើយ៉ាងណាទៀតនោះ គឺសម្រេចនៅពេលក្រោយ ។

ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើតត្រូវកម្ទេចចោល និងរក្សាទុក ៕

photo_2021-12-17_15-26-15m

photo_2021-12-17_15-26-16 (2)m

photo_2021-12-17_15-26-16m

photo_2021-12-17_15-26-18m

photo_2021-12-17_15-26-20m

photo_2021-12-17_15-26-22m


 


ថ្ងៃសុក្រ, 17 ខែធ្នូ 2021 15:53  ហេង សំណាង