BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់សង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្មនិងមានការរីកចម្រើននៅក្រោមការដឹកនាំរបស់អឺរ៉ុបដែលមានបារាំងជាប្រធាន

ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 13:43  គុន ច័ន្ទរដ្ឋា

photo_2021-12-16_13-30-17C

Reuters-

តៃវ៉ាន់សង្ឃឹមថានឹងមានការលូតលាស់លើផ្នែកពាណិជ្ជកម្មជាមួយនឹងសហគមន៍អឺរ៉ុបនាឆ្នាំក្រោយ នៅពេលដែកបារាំងឡើងកាន់តំណែងជាប្រធាននៃប្លុកនេះ ហើយប្រជាធិបតេយ្យត្រូវតែធ្វើការជាមួយគ្នានៅចំពោះមុខអំណាចផ្តាច់ការ ប្រធានាធិបតី Tsai in-Wen បាននិយាយប្រាប់សមាជិកសភាបារាំងកាលពីថ្ងៃព្រហស្បត៍។ ប្រធានាធិបតីតៃវ៉ាន់ Tsai in-Wen និងក្រុមសមាជិកសភាមិត្តភាពបារាំងបានជួបប្រជុំនៅការិយាល័យវិមានប្រធានាធិបតីនៃទីក្រុងតៃបុី។ តៃវ៉ាន់បានយកចិត្តទុកដាក់ដើម្បីពង្រីកចំណងមិត្តភាពជាមួយនឹងប្រទេសបស្ចឹមប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ខណៈដែលខ្លួនកំពុងតែប្រឈមមុខទៅនឹងការកើនឡើងនូវសម្ពាធសេដ្ឋកិច្ចនិងការទូតពីប្រទេសចិនដែលបានអះអាងថាខ្លួនមានអធិបតេយ្យភាពនៅលើដែនកោះនេះ។

សហគមន៍អឺរ៉ុបបានដាក់បញ្ចូលតៃវ៉ាន់នៅក្នុងបញ្ជីរនៃដៃគូរពាណិជ្ជកម្មសំរាប់កិច្ចព្រមព្រៀងវិនិយោគទ្វេរភាគីដែលប្រកបទៅដោយសក្តានុពលក្នុងឆ្នាំ២០១៥១ឆ្នាំមុនពេលដែលលោកស្រី Tsai បានក្លាយទៅជាប្រធានាធិបតីតៃវ៉ាន់ជាលើកដំបូង ប៉ុន្តែមិនបានជជែកជាមួយទីក្រុងតៃបុិនៅលើរឿងនេះទេចាប់តាំងពីពេលនោះ។ នៅក្នុងខែកញ្ញា សហគមន៍អឺរ៉ុបបានបញ្ជាក់ថានឹងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយតៃវ៉ាន់ ដែលជាផ្នែកយុទ្ធសាស្ត្រជាផ្លូវការដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វីកនិងប្រកួតប្រជែងនៃការរះឡើងនៃអំណាចរបស់ចិន។

photo_2021-12-16_13-30-32M

និយាយទៅកាន់ក្រុមសមាជិកសភាបារាំងនៅក្នុងការិយាល័យរបស់លោកស្រីនៅក្នុងទីក្រុងតៃបុិ Tsai បានបញ្ជាក់ថា បារាំងនឹងបន្តរធ្វើជាប្រធានប្តូរវេនសហគមន៍អឺរ៉ុបនៅឆ្នាំក្រោយ។ "យើងសង្ឃឹមថា សហគមន៍អឺរ៉ុប នៅក្រោមការដឹកនាំរបស់បារាំង អាចនឹងបន្តរជំរុញឲ្យមានការជជែករវាងតៃវ៉ាន់និងអឺរ៉ុបអំពីការវិនិយោគទ្វេរភាគី ដើម្បីបើកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍ថ្មីរវាងតៃវ៉ាន់និងសហគមន៍អឺរ៉ុប" លោកស្រីបាននិយាយ។

Tsai បានជួបប្រជុំជាមួយនឹងក្រុមសភាមិត្តភាពបារាំង-តៃវ៉ាន់ដែលដឹកនាំដោយលោក Francois de Ruby មិនបាននិយាយឲ្យចំទៅលើចិនទេ ប៉ុន្តែបានអំពាវនាវឲ្យក្រុមប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យត្រូវតែស្អិតជាប់នៅជាមួយគ្នា។ "ស្ថិតនៅចំពោះមុខនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានការណ៍អន្តរជាតិនិងការបន្តររីកសាយភាយនៃអំណាចផ្តាច់ការ ប្រទេសប្រជាធិបតេយ្យដែលជាដៃគូរគួរតែកាន់ដៃគ្នាឲ្យជាប់ជាបន្តរទៀតនៅក្នុងកិច្ចសហប្រតិបត្តិការណ៍" លោកស្រីនិយាយ។

photo_2021-12-16_13-00-39M


 


ថ្ងៃព្រហស្បតិ៍, 16 ខែធ្នូ 2021 13:43  គុន ច័ន្ទរដ្ឋា