CNN-
អូស្ត្រាលីនឹងចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងពហិការការទូតនៃកីឡាអូឡាពិករដូវក្តៅឆ្នាំ២០២២នៅប៉េកាំង លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយកាលពីថ្ងៃពុធ។ Morrison និយាយ ខណៈដែល អត្តពលិកនៅតែចូលរួមនៅក្នុងការប្រកួតនាខែកុម្ភះ រដ្ឋាភិបាលនឹងទុកឲ្យតំណាងមន្ត្រីប្រតិភូនៅឯផ្ទះ។ថ្លែងនៅក្នុងសន្និសិទ្ធសិទកាសែតក្នុងទីក្រុង ស៊ីដនី មេដឹកនាំបាននិយាយថា "ការំលោភសិទ្ធមនុស្ស និងរឿងនៅស៊ិនជាំង" វាជាការព្រួយបារម្មណ៍ដែលលើកឡើងដោយរដ្ឋាភិបាលអូស្ត្រាលីជាមួយនឹងក្រុងប៉េកាំង។
"ខ្ញុំសប្បាយចិត្តណាស់ ក្នុងការជជែកជាមួយរដ្ឋាភិបាលចិនអំពីរឿងនេះ និងមិនមានឧបសគ្គដែលកើតឡើងពីខាងយើងនោះទេ ប៉ុន្តែរដ្ឋាភិបាលចិនដោយគ្មានការផ្លាស់ប្តូរ មិនបានឆ្លៀតយកឱកាសនេះដើម្បីជួបជាមួយយើងលើរឿងនេះទេ" លោកនិយាយ។ ជាច្រើនខែកន្លងមកហើយ សកម្មជនបានអំពាវនាវឲ្យមានការធ្វើពហិការនៅក្នុងកីឡាអូឡាំពិកនេះ ទៅលើការរំលោភសិទ្ធមនុស្សរបស់ចិននៅក្នុងខេត្ត ស៊ិនជាំង ទីបេត៍ និងការបង្រ្កាបខាងនយោបាយនៅទីក្រុងហុងកុង។
ទីក្រុងប៉េកាំងបានរងនូវការចោទប្រកាន់ពីសហរដ្ឋអាមេរិក និងប្រជាជាតិលោកខាងលិចក្នុងការឃុំឃាំងជនជាតិ Uyghers ជាង១លាននាក់ នៅក្នុងមន្ទីរឃុំឃាំងក្នុងក្រុង ស៊ិនជាំង ខណៈដែលអតីតអ្នកជាប់មន្ទីរឃុំឃាំងបាននិយាយថា ពួកគេត្រូវរងនូវអំពើទារុណកម្ម រំលោភ និងបង្ខំធ្វើឲ្យលែងមានកូន។ ប៉េកាំងបានបដិសេធនូវការចោទប្រកាន់នេះ ដោយនិយាយថា ជំរុំទាំងនោះជាមជ្ឍមណ្ឌលអប់រំកែប្រែ ដែលបង្កើតឡើងដើម្បីប្រយុទ្ធនឹងពួកបំបែកខ្លួនហើយ នឹងភេវរកម្មអុីស្លាមនៅក្នុងតំបន់ចុងបូព៌ា។
កាលពីថ្ងៃពុធ ស្ថានទូតចិននៅក្នុងប្រទេសអូស្ត្រាលី បានរិះគន់សេចក្តីសម្រេចចិត្តរបស់ទីក្រុង កង់បេរ៉ាក្នុងការធ្វើពហិការការទូត និងបាននិយាយថា "វាមិនបានធ្វើឲ្យមានការរីកចម្រើនដល់ទំនាក់ទំនងដែលឥតមានភាពកក់ក្តៅរវាងប្រទេសទាំង២។ ដូចយើងបានដឹង ការស្តីបន្ទោសសំរាប់ការលំបាកនៃទំនាក់ទំនងក្នុងពេលបច្ចុប្បន្នរវាងចិន និងអូស្ត្រាលីត្រូវបានគេទម្លាក់ទៅលើអូស្រ្តាលី” សេចក្តីថ្លែងការណ៍បាននិយាយ។ សេចក្តីប្រកាសរបស់ Morrison បានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីថ្ងៃច័ន្ទ ដោយរដ្ឋការលោក Biden ក្នុងការមិនបញ្ជូនប្រតិភូទៅកាន់ការប្រកួតកីឡានេះ ដែលជាប្រទេសទី១ដែលធ្វើពហិការការទូត៕