ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសម្តេចគឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចតាមរយៈការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីដទៃទៀត ដែលសម្តេចប្រកាសគាំទ្រកូនប្រុសយ៉ាងពេញទំហឹង។
ប្រសាសន៍សម្តេចនាពេលនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។
បុរសខ្លាំងនៅកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ប្រកាសទៀតថា សម្តេចចិញ្ចឹមកូន មិនមែនអោយធ្វើមេចោរនោះទេ។ ដូច្នេះសម្តេចប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីដទៃទៀតតាមរយៈការបោះឆ្នោត៕