CNN-
នាយករដ្ឋមន្ត្រីលើកទី១ជាស្ត្រីរបស់ស៊ុយអែដ, Magdalena Anderson, បានលាលែងចេញពីមុខតំណែងប៉ុន្មានម៉ោងក្រោយពីបានក្លាយទៅជានាយករដ្ឋមន្ត្រី, មន្ត្រីស៊ុយអែដបានប្រកាសនៅក្នុង Twitter កាលពីថ្ងៃពុធ។ ទង្វើដែលគួរឲ្យរំជួលចិត្តនេះ បានលេចចេញមកមុនពេលដែល Anderson បានឡើងកាន់តំណែងពេញទីនៅក្នុងការិយាល័យ ខណៈដែលលោកស្រីមិនទាន់បានពិភាក្សានៅឡើយជាមួយនឹងព្រះមហាក្សត្រ, អ្នកនាំពាក្យម្នាក់និយាយប្រាប់ CNN ។
ការលាលែងចេញពីតំណែងរបស់អ្នកស្រីបន្ទាប់ពីមានការបរាជ័យក្នុងការបោះឆ្នោតអនុម័ត្តថវិការនៅក្នុងសភាកាលពីថ្ងៃពុធ ដោយសារសមាជិកសភាមួយចំនួនបោះឆ្នោតគាំទ្រពង្រាងច្បាប់ក្រុមអ្នកប្រឆាំង, Twitters បាននិយាយបន្ថែមទៀត។ គណបក្សបៃតងបានសម្រេចផងដែរ ក្នុងការដើរចេញពីរដ្ឋាភិបាលចម្រុះភាគតិច ដែលចូលរួមជាមួយគណបក្សសង្គមប្រជាធិបតេយ្យរបស់ Anderson “រដ្ឋាភិបាលបច្ចុប្បន្ន នឹងនៅតែជារដ្ឋាភិបាលបណ្តោះអាសន្ន រហូតដល់មានរដ្ឋាភិបាលថ្មីមួយបានចេញជារូបរាងឡើង” Twitter បន្ថែម។
អ្នកស្រី Anderson ដែលមានអាយុ ៥៤ឆ្នាំ បាននិយាយថា អ្នកស្រីបានប្រាប់ប្រធានរដ្ឋសភាអំពីសេចក្តីសង្ឃឹមរបស់អ្នកស្រីថា នឺងបានត្រូវតែងតាំងឡើងវិញជានាយករដ្ឋមន្ត្រីក្នុងនាមជា "រដ្ឋាភិបាលដែលកើតចេញពីគណបក្សសង្គមប្រជាធិបតេយ្យតែមួយ" Reuters បានរាយការណ៍។ អ្នកស្រីបានឡើងកាន់តំណែងជំនួស លោក Stefan Lofven ដែលបច្ចុប្បន្នបានចុះចេញពីតំណែងទាំងប្រធានគណបក្សនៃគណបក្សសង្គមប្រជាធិបតេយ្យ និងទាំងតំណែងជានាយករដ្ឋមន្ត្រី។
ក្នុងនាមជានាយករដ្ឋមន្ត្រី Anderson បាននាំមុខគូរប្រជែងជាបុរសចំនួន៣៣នាក់, កាលពីមុនអ្នកស្រីធ្លាប់បានកាន់តំណែងជា អគ្គនាយករងនៃអង្គការពន្ធដារស៊ុយអែដ ដោយយោលទៅតាមប្រវត្តិរូបដែលបានសរសេរនៅក្នុងគេហទំព័ររដ្ឋាភិបាល ស៊ុយអែដ។ អ្នកស្រីបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាលាសេដ្ឋកិច្ចនៅទីក្រុង Stockholm និងបានបំរើការជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០១៤។ អ្នកស្រីគឺជាស្រ្តីទី២ ដែលបានក្លាយទៅជាប្រធានគណបក្សនៃបក្សសង្គមប្រជាធិបតេយ្យ។
Anderson បានទទួលការអនុម័ត្តពីសភាបន្ទាប់ពីបានព្រមព្រៀងជាមួយគ្នានៅនាទីចុងក្រោយជាមួយគណបក្សកុម្មុយនិស្តនិយមឆ្វេង, ប៉ុន្តែអំណាចនៅក្នុងដៃអ្នកស្រីមិនទាន់រឹងមាំ ដោយសារទិដ្ឋភាពបែកបាក់នៃនយោបាយនៅក្នុងប្រទេស៕