Independent-
កងទ័ពអង់គ្លេសនឹងចាកចេញពីកាណាដានិងរៀបចំមូលដ្ឋានហ្វឹកហ្វឺនថ្មីនៅក្នុងមជ្ឍឹមបូព៌ាដែលជាផ្នែកមួយក្នុងការធ្វើទំនើបកម្មនៃកងទ័ព,បើយោលទៅតាមរបាយការណ៍។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស Ben Wallace ត្រូវគេរំពឹងថានឹងប្រកាសនូវផែនការនូវចុងសប្តាហ៍នេះថាការរៀបចំមូលដ្ឋានថ្មីនេះកំពុងតែអិវឌ្ឍន៍នៅក្នុងប្រទេស Oman ។ នៅក្នុងពេលនេះ អង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេស Suffled (Batus) កំពុងស្ថិតនៅក្នុង Alberta ភាគខាងលិចនៃកាណាដា ដែលជាជំរកនៃយានយន្តចំនួយ១,០០០ គ្រឿង រួមបញ្ចូលទាំង រថក្រោះនិងឧទ្ធម្ភាគចក្រ។
តាមរបាយការណ៍ពី Telegraphមូលដ្ឋានបច្ចុប្បន្នដែលមានទំហំ២,៧០០ គីឡូម៉ែត្រការ៉េ បានហ្វឹកហ្វឺនទាហ៊ាននៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតនិងត្រូវបានប្រើប្រាស់ដោយកងវរសេនាធំជាច្រើនខុសៗគ្នា។ ទង្វើនេះត្រូវបានគេយល់ថា ទីរហោរដ្ឋាននៅ Oman គឺជាផ្នែកមួយនៃផែនការដើម្បីធ្វើទំនើបកម្មកងទ័ព ក៏ប៉ុន្តែវាជាធាតុផ្សំនៃយុទ្ធសាស្ត្រនៃកម្លាំងស្នូលរបស់អង់គ្លេសដែលស្ថិតនៅជិតប្រជាជាតិដែលជាដៃគូរ ដូចជាអ៊ុយក្រែនជាដើមប្រភពក្រសួងការពារជាតិដែលស្និទ្ធទៅនឹងផែនការ បានប្រាប់ The Telegraph ថា បើសិនជាអ្នកមានរថក្រោះតែ ១៤៨គ្រឿង ហើយ២២គ្រឿងកកស្ទះនៅកាណាដា រថក្រោះ២២គ្រឿងនេះវានឹងមិនបានប្រុងប្រៀបនិងមិនអាចធ្វើប្រតិបត្តិកាណ៍អ្វើកើតទាំងអស់។
“ បើសិនជាវាកំពុងកំពុងតែហ្វឹកហ្វឺននៅប៉ូឡូញឬ Duqm ,ជារឿងពិតគឺថារថក្រោះទាំងនោះនឹងបានធ្វើប្រតិបត្តិការណ៍បានច្រើននិងមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យគេញញើត។ កត្តាជំរុញផ្សេងទៀតសំរាប់ក្រសួងការពារជាតិគឺគិតថាវានឹងចំណាយពេលវេលាតិចដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្សេងៗ។ អ្នកនាំពាក្យនៃក្រសួងការពារជាតិបានិយាយប្រាប់កាសែតថា អង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេសនឹងមិនបិទមុនឆ្នាំ២០២៣នោះទេ ខណៈដែលចំនួននៃរថក្រោះជាច្រើនដែលត្រូវធ្វើសមយុទ្ធមានកាលវិភាគនឹងត្រូវធ្វើ ”។
មូលដ្ឋាននេះត្រូវគេរំពឹងថានឹងរៀបចំនៅក្នងទីរហោរដ្ឋានក្នុងប្រទេស Oman នៅជិតអាកាសយានដ្ឋាននិងកំពង់ផែ Dqum តែទោះជាយ៉ាងណាក៏ដោយបុគ្គលិកយោធាអង់គ្លេសមួយចំនួនតូចនឹងនៅរក្សារទុកនៅក្នុងប្រទេស កាណាដា។ មូលដ្ឋានអង្គភាពហ្វឹកហ្វឺនកងទ័ពអង់គ្លេស ដែលបច្ចុប្បន្នមានបុគ្គលិកចំនួន៤០០នាក់ ហើយនឹងមូលដ្ឋានហ្វឹកហ្វឺនដែលនៅជិតនោះ Wainwright ក៏ត្រូវបានបិទទ្វារដែរ។