Beijing-AP
បុគ្គលិកម្នក់របស់ស្ថានីយ៍ទូរទស្សន៍រដ្ឋចិនបានង្ហោះរូបថត តារាវាយកូនបាល់ (Tennis) ដែលបាត់ខ្លួន Pheng Shuai តាមអនឡាញ នៅក្នុងការប្រឹងប្រែងជាថ្មីដើម្បីបំបាត់នូវការព្រួយបារម្ភអំពីការបាត់ខ្លួនរបស់នាង បន្ទាប់ពីនាងបានចោទប្រកាន់មេដឹកនាំជាន់ខ្ពស់ចិនបានចាប់រំលោភផ្លូវភេទ។ រូបថតបានបង្ហោះកាលពីថ្ងៃសុក្រតាម Twitter ដែលអ្នកប្រើប្រាស់អុិនទ័រណែតភាគច្រើននៅក្នុងប្រទេសចិនមិនអាចមើលឃើញ។ បុគ្គលិកទូរទស្សន៍រដ្ឋ Shen Shivei បានសរសេរថា ពួកគេនៅក្នុងគណនេយ្យ We chart message ដោយសរសេរថា “រីករាយចុងសប្តាហ៍” ។
បក្សកុម្មុយនិស្តចិនបានប្រឈមទៅនឹងការកើនឡើងនៃការអំពាវនាវ ពីតារានៃកីឡាវាយកូនបាល់ និងក្រុមកីឡាវិជ្ជាជីវៈឲ្យបង្ហាញខ្លួន Pheng, ដែលជាកីឡាការិនីចិនដែលបានចូលរួមក្នុងកីឡាអូឡាពិក៣ដង និងជាជើងឯកលេខ១កីឡាការិនីវាយកូនបាល់២នាក់ផ្នែកនារី, ថាមានសុវត្តិភាពនិងនិយាយស្តីដោយសេរី ។ ទន្ទឹមគ្នានោះដែរ និពន្ធនាយកកាសែតរដ្ឋដែលបោះពុម្ភផ្សាយដោយបក្សបាននិយាយថា Pheng និងបង្ហាញខ្លួនជាសាធារណៈក្នុងពេលឆាប់ៗនេះ។
រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ វាមានលក្ខណៈឆ្គាំឆ្គងផ្នែកនយោបាយ ខណៈដែលរដ្ឋធានីរបស់ចិនកំពុងរៀបចំខ្លួនជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅនាខែកុម្ភះឆ្នាំក្រោយនេះ អ្នកនាំពាក្យក្រសួងការបរទេសកាលពីថ្ងៃសុក្របានប្រកែកថា មិនបានដឹងអំពីការប្រឆាំងទៅនឹងការបាត់ខ្លួនរបស់ Pheng នោះទេ។ Pheng អាយុ ៣៥ឆ្នាំ មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងខែនេះ ដោយបានចោទប្រកាន់ លោក Zhang Gaoli អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាអ្នកកាន់អំណាចផ្ទៃក្នុង បានបង្ខំរូបនាងឲ្យរួមរ័ក្សជាមួយខ្លួន ទោះបីជានាងបានបដិសេធជាច្រើនដងក៏ដោយ។
Shen ធ្វើការឲ្យ CGTN, ទូរទស្សន៍រដ្ឋចិនផ្សាយជាភារអង់គ្លេស, Twitter របស់លោកបានបង្ហោះបន្ទាប់ពីទូរទស្សន៍ CGTN បានផ្សាយនូវសេចក្តីថ្លែងការណ៍មួយដែលនិយាយថាចេញមកពី Pheng ថានាងបានដកចេញនូវការចោទប្រកាន់ចំពោះលោក Zhang ។ និពន្ធនាយកនៃកាសែត Global Times ដែលជាកាសែតផ្សាយជាភាសារអង់គ្លេស បោះពុម្ភដោយបក្សកុម្មយនិស្តចិន បាននិយាយនៅក្នុង Twitters ថាលោកបានបញ្ជាក់ពីប្រភពមួយដែលមិនបានផ្តល់នូវអត្តសញ្ញាណថា រូបថតនោះគឺពិតជារូបថតរបស់ Pheng ក្នុងពេលបច្ចុប្បន្ន។
ប្រធាននិងជានាយកប្រតិបត្តិនៃសមាគមន៍វាយកូនបាល់ផ្នែកនារី, Steve Simon, កាលពីថ្ងៃពុធ បានចោទសួរពីភាពស្របច្បាប់នៃសេចក្តីថ្លែងការណ៍ដែលបញ្ចេញដោយទូរទស្សន៍ CGTN, Simon បាននិយាយថា “ខ្ញុំកាន់តែមានការព្រួយបារម្ភពីសុវត្តិភាពរបស់នាង”៕