CBN-
រដ្ឋមន្ត្រីក្រសួងការបរទេសចិន Wang Yi បានព្រមានប្រឆាំងនឹងជប៉ុនក្នុងការដែលមានភាពជិតស្និទ្ធទៅនឹងសហរដ្ឋអាមេរិក និងជំរុញជប៉ុនឲ្យផ្តល់អាទិភាពក្នុងការធ្វើទំនាក់ទំនងជាមួយនឹងអ្នកជិតខាង ,នៅក្នុងការសន្ទនាជាលើកដំបូងជាមួយសមភាគីថ្មីរបស់ខ្លួន។ Wang បានប្រាប់yoshimasa Hayashi តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បត៍ថា ក្រុងតូក្យូគួរតែផ្តោតនៅលើផលប្រយោជន៍របស់ខ្លួននិងអ្នកទាំងឡាយនៅក្នុងតំបន់។
ការសន្ទនារយៈពេល៤០នាទីតាមទូរស័ព្ទ គឺជាទំនាក់ទំនងការទូតជាផ្លូវការលើកទី១ ជាមួយនឹង Hayashi ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីថ្ងៃពុធសប្តាហ៍មុន។ ការសន្ទនារបស់ពួកគេបន្ទាប់ពីមានការជួបប្រជុំកំពូលតាមវីឌីអូរវាងលោកប្រធានាធិបតី Xi Jing Ping និងសមភាគីរបស់លោក គឺលោក Joe-Biden ដែលលោកទាំង២បានបាននិយាយថា ពួកគេមានគោលបំណងការពារនូវទំនាស់ដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានការកើនឡើងនៃការប្រកួតប្រជែងនិងការប្រឈមមុខរវាងប្រទេសទាំង២ស្ទើរតែគ្រប់វិស៏យ។
Wang បានបញ្ជាក់ថា ខណៈដែលជប៉ុននិងអាមេរិកជាសម្ព័ន្ធមិត្ត ចិននិងជប៉ុនជាអ្នកជិតខាង ហើយមហាអំណាចអាស៊ីទាំង២មិនត្រូវបង្ករនូវការគំរាមកំហែងដាក់គ្នាទៅវិញទៅមកទេ ។” ចិននិងអាមេរិកកំពុងតែធ្វើទំនាក់ទំនងលើរឿងយុទ្ធសាស្ត្រ ដែលទាក់ទងទៅនឹងអនាគតនៃប្រទេសទាំង២” Wang ត្រូវបានដកស្រង់ពាក្យសំដីដោយក្រសួងការបរទេស។ “យើងសង្ឃឹមថា ជប៉ុននឹងប្រកាន់យកនិន្នាការមួយ ថែរក្សារនូវផលប្រយោជន៍រួមនៃបហរទេសរបស់ខ្លួននិងតំបន់ និងមានទំនាក់ទំនងជាមួយចិននិងអាមេរិកប្រកបដោយភាពត្រឹមត្រូវ។
Hayashi បានបញ្ជាក់ ពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកចេញចូលតៃវ៉ាន់ នៅពេលដែលដែលបានបញ្ចេញនូវការខ្វាយខ្វល់យ៉ាងខ្លាំងរបស់ទីក្រុងតូក្យូអំពីសកម្មភាពជាបន្តរបន្ទាប់របស់នាវាចម្បាំងចិននៅជិតកោះឌៀវយូ ដែលកាន់កាប់ដោយជប៉ុន ដែលហៅឈ្មោះថាកោះសេនកាគូរ។លោកក៏បាននិយាយផងដែរពីការព្រួយបារម្ភរបស់ជប៉ុនចំពោះស្ថានការណ៍ននៅសមុទ្ទចិនខាងកើតនិងខាងត្បូង និងបានចោទប្រកាន់ពីការរំលោភសិទ្ធមនុស្សនៅហុងកុងនិង ស៊ិនជាង ,ក្រសួងការបរទេសជប៉ុនបាននិយាយ។