Manila-Philippine
ចិនបានខិតខំនិយាយការពារបូណរភាពទឹកដីរបស់ខ្លួន ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន (EEZ) ដោយបាននិយាយថា ឆ្មាំសមុទ្ទរបស់ខ្លួនគ្រាន់តែអនុវត្តិន៍ “កាតព្វកិច្ចជាផ្លូវការទៅតាមផ្លូវច្បាប់” នៅពេលដែខ្លួនបានរារាំង និងបាញ់ទឹកដាក់ទូករបស់ហ្វីលីពីនកំពុងធ្វើដំណើរទៅកាន់ AyunginShoal នៅក្នុងសមុទ្ទហ្វីលីពីនខាងលិច។
នៅក្នុងសន្និសិទកាសែតនាទីក្រុងប៉េកាំង, អ្នកនាំពាក្យក្រសួងការបរទេស Zao Lijian កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថានាវាឆ្មាំសមុទ្ទចិនដែលពាក់ព័ន្ធនៅក្នុងករណីនេះ គឺគ្រាន់តែប្រព្រឹត្តិទៅតាមបទបញ្ជានៃបូរណភាពដែនទឹក និងសមុទ្ទចិនតែប៉ុណ្ណោះ” ទូករបស់ហ្វីលីពីន២គ្រឿងបានឆ្លងកាត់ចូលទៅក្នុងដែនទឹករបស់ចិន ដែលប៉េកាំងបានដាក់ឈ្មោះ Ren’ai Jiao ។” នាវាឆ្មាំសមុទ្ទចិនគ្រាន់តែអនុវត្តិនូវភារកិច្ចជាផ្លូវការដោយអនុលោមទៅតាមច្បាប់អន្តរជាតិ និងគាំពារបូរណភាពដែនទឹក និងសមុទ្ទរបស់ចិន” លោកនិយាយ។
Zhao បាននិយាយថា មន្ត្រីហ្វីលីពីននិងចិនបានធ្វើការទំនាកទំនងគ្នាអំពីករណីនេះ, នេះជាលើកចុងក្រោយដែលចិនបានរំលោភទៅលើនាវារបស់ហ្វីលីពីននៅក្នុងកន្លែងមួយ ដែលជាតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ ហ្វីលីពីន។ នាវាឆ្មាំសមុទ្ទរបស់ចិនបានរារាំង និងបាញ់ទឹកស្រោចទៅលើនាវារបស់ហ្វីលីពីនដែលបានដឹកស្បៀង និងសម្ភារៈយកទៅឲ្យកងទ័ពហ្វីលីពីនដែលកំពុងកាន់កាប់កោះ Ayungin ដែលជាកោះប៉ប្រះទឹកនៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន កាលពីថ្ងៃអង្គារ៍។
ហ្វីលីពីនបានកាន់កាប់កោះ Ayungin Schoal ដោយមាននាវាដឹករថក្រោះតាំងពីសម័យសង្រ្គាមលោកទី២ តាំងពីឆ្នាំ១៩៩៩ ដែលជាខ្សែរត្រៀមជួរមុខនៅទីនោះ។ ក្រសួងការបរទេសហ្វីលីពីនកាលពីពេលថ្មីៗនេះបានធ្វើការថ្កោលទោស ដោយប្រើពាក្យសំដីធ្ងន់ៗអំពីអាកប្បកិរិយានៃឆ្មាំសមុទ្ទចិន។ “ទង្វើររបស់នាវាឆ្មាំសមុទ្ទចិនខុសច្បាប់ ចិនគ្មានសិទ្ធក្នុងការចាប់បង្ខំឲ្យអនុវត្តិន៍ច្បាប់ទាំងក្នុង និងក្រៅទីកន្លែងនេះទេ ពួកគេត្រូវតែប្រុងប្រយ័ត្ននិងដកថយ” រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Theodore Locsin Jr បាននិយាយ។
"ហ្វីលីពីននឹងបន្តផ្គត់ផ្គង់កងទ័ពរបស់ខ្លួនដែលឈរជើងនៅទីនោះជាបន្តទៅទៀត" Locsin និយាយ៕