Thaiger-
បេសកជនពិសេសចិននៃកិច្ចការអាស៊ាន លោក Sun Guoxiang បានសង្កត់រដ្ឋាភិបាលនៃប្រទេសអាស៊ីអគ្នេយ៍ (ASEAN) ដើម្បីអនុញ្ញាតិឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំតំបន់ដែលដឺកនាំដោយប្រធានាធិបតីចិននៅសប្តាហ៍ក្រោយ។ ប៉ុន្តែបានជួបប្រទះនូវការប្រឆាំងដ៏ខ្លាំងក្ល្លា ប្រភពអ្នកការទូតបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Sun បានទៅធ្វើទស្សនកិច្ចនៅសឹង្ហបុរី និងប្រ៊ុយណេកាលពីសប្តាហ៍មុន ប៉ុន្តែលោកត្រូវបានគេប្រាប់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា មីង អូងលាំង នឹងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតាមវីឌីអូបានទេ។ វិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា ត្រូវបានទទួលនូវចំណាប់អារម្មណ៍បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី១ ខែកុម្ភះ ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយជ័យលាភីរង្វាន់ណូបែលនិងជាទីប្រឹក្សាររដ្ឋ អ្នកស្រី អូងសាន ស៊ូជី ដែលនាំឲ្យមានការបង្ហូរឈាមពាសពេញផ្ទៃប្រទេស។
កាលពីថ្ងទី២៦ ខែតុលាមុន មេដឹកនាំអាស៊ានបានបោះមួយជំហ៊ានដែលមិនធ្លាប់មានពីមុនមក ដោយបានហាមឃាត់មេដឹកនាំយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អូងលាំង មិនឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ ឥណ្ឌូណេស៊ី ប្រ៊ុយណា សឹង្ហបុរី ម៉ាលេស៊ី, បើយោលទៅតាមអ្នកការទូតជាន់ខ្ពស់ និងប្រភពនយោបាយនៅក្នុងតំបន់ ចង់ឲ្យមេដឹកនំយោធាឧត្តមសេនីយ៍ មីង អូងលាំង ត្រូវបានគេហាមឃាត់មិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលដឹកនាំដោយលោកប្រធានាធិបតីចិន Xi Jing Ping នៅថ្ងៃទី២២ ខែវិច្ឆិកា។
“ម៉ាលេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី និងសឹង្ហបុរី បានយល់ព្រមរក្សាគោលជំហរដដែលដូចពីមុន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន” ប្រភពមួយមកពីរដ្ឋាភិបាលអាស៊ានបានប្រាប់ Reuters ថា យោលទៅតាមការទាមទារគឺ មីយ៉ាន់ម៉ាត្រូវតែតំណាងដោយឥស្សរជនដែលមិនមែនជាអ្នកនយោបាយម្នាក់។ Tsukuba Faizayah, អ្នកនាំពាក្យនៃក្រសួងការបរទេសឥណ្ឌូណេស៊ី បាននិយាយថា ទស្សនៈរបស់ឥណ្ឌូណេស៊ី ថាអ្នកណាដែលគួរជាតំណាង មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំមេដឹកនាំកំពូលក្នុងពេលខាងមុខមិនផ្លាស់ប្តូរទេ។
ក្រសួងការបរទេស ម៉ាលេស៊ី បដិសេធមិនព្រមធ្វើអត្ថាធិប្បាយ, ក្រសួងការបរទេស សឹង្ហបុរី ប្រ៊ុយណេ វៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណូមពរឲ្យធ្វើអត្ថាធិប្បាយ។ ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះការសុំឲ្យធ្វើអត្ថាធិប្បាយ ប៉ុន្តែ អ្នកនាំពាក្យ Zhao Lijian បាននិយាយថា ចិនគាំទ្រគ្រប់ភាគីនៅក្នុងមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយនយោបាយតាមរយៈការសន្ទនា និងធ្វើការជាមួយសហគមន៍អន្តរជាតិក្នុងការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានឡើងវិញនូវស្ថិរភាព និងបន្តនូវការផ្លាស់ប្តូរតាមប្រជាធិបតេយ្យ៕