BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គេហដ្ឋាននាយករដ្ឋមន្ត្រីអៀរ៉ាក់រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 08:27  គុន ច័ន្ទរដ្ឋា

2021-11-07 08.22.57-2

Baghdad-

មន្ត្រីអៀរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា លំនៅដ្ឋាននៃនាយករដ្ឋមន្ត្រី Mustafa Al-Kadhim ត្រូវបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ប៉ុន្តែលោកមិនបានទទួលរងនូវគ្រោះថ្នាក់នោះទេ។ អ្នកស្រុកនៅក្នុងទីក្រុងបាដាដបានលឺសំលេងនៃការផ្ទុះបន្ទាប់ពីមានសំលេងគ្រាប់កាំភ្លើងចេញពីទិសនៃរដ្ឋធានីដែលជាទីប្រជុំនៃលំនៅដ្ឋានអ្នកការទូតបរទេសនិងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ថានទូតបរទេសនានា ។

មន្ត្រីអៀរ៉ាក់២រូបបាននិយាយថា គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Al-Kachin ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែត តែនៅមិនទាន់មានព័ត៌មានច្បាស់ការថាអ្នកណាជាអ្នកវាយប្រហារនោះទេ។ អ្នកគាំទ្រក្រុមសកម្មប្រយុទ្ធដែលនិយមអៀរ៉ង់និកាយ Shiite បានមកបោះជំរុំនៅខាងក្រៅតំបន់ Green Zone អស់រយះពេលជិត១ខែ បន្ទាប់ពីពួកគេបានបដិសេធនូវលទ្ធផលនៃការបោះឆ្នោតសភាអៀរ៉ាក់ ដែលពួកគេបានចាញ់យ៉ាងធ្ងន់ធ្ងរ។

លោកនាយករដ្ឋមន្ត្រីត្រូវបាន គេជឿថាស្ថិតនៅក្នុងលក្ខ័ណល្អប្រសើរយោធារបស់រដ្ឋាភិបាលបាននិយាយព្រមទាំងប្រកាសថានេះគឺជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។ បើយោលទៅតាមសេចក្តីថ្លែងការរបស់របស់យោធាអៀរ៉ាក់ ការវាយប្រហារបានធ្វើឡើងដោយ ដ្រូន ដែលបំពាក់ដោយគ្រឿងផ្ទុះហើយ ដ្រូនបានហោះសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ខ្ញុំសុខសប្បាយទេ ,អរគុណព្រះជាម្ចាស់និងប្រជាពលរដ្ឋយើង ខ្ញុំសូមធ្វើការអំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ និងអត់ធ្មត់សំរាប់អ្នកទាំងអស់គ្នានៅក្នុង អៀរ៉ាក់”។


ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 08:27  គុន ច័ន្ទរដ្ឋា