BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សា អ.ស.ប អំពាវនាវឲ្យពួកតាលីបង់រៀបចំរដ្ឋាភិបាលថ្មីដែលមានសមាសភាពចម្រុះ

ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 21:07  BeeTube News

អ.ស.ប- AP

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានអនុមត្តិសេចក្តីសម្រេចមួយ ដោយនិយាយថា ក្រុមមេដឹកនាំតាលីបង់ថ្មី ត្រូវរៀបចំរដ្ឋាភិបាលដែលមានការរួមបញ្ចូលគ្នា មានមុខមាត់ស្មើភាព និងការចូលរួមប្រកបទៅដោយអត្ថន័យគឺការចូលរួមពីស្រ្តី និងការគោរពសិទ្ធមនុស្ស។


2021-09-18 20.55.24 (1) (1)


សេចក្តីសម្រេចដែលសម្របសម្រួលឡើងដោយអង្គការដែលមានឥទ្ធិពលជាងគេនេះ បានបន្តនូវអាណត្តិបច្ចុប្បន្ននៃបេសកកម្មនយោបាយរបសអង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានសំរាប់រយះពេល៦ខែ និងបានបញ្ជូនសារយ៉ាងច្បាស់លាស់ថា សមាជិកនៃក្រុមប្រឹក្សាទាំង១៥ប្រទេស

នីងតាមឃ្លាំមើលយ៉ាងដីតដល់ជាទីបំផុតនូវអ្វីដែលពួកតាលីបង់នឹងបន្តធ្វើទៅមុខទៀត។
 

2021-09-18 20.55.12


សេចក្តីថ្លែងការណ៍បានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពអស់សង្ឃឹមយ៉ាងខ្លាំងទៅលើការប្រកាសនៃរដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ក្នុងពេលថ្មីៗនេះដែលបានទុកចោលក្រុមជនជាតិភាគតិចនិងស្រ្តី ដែលជាការបន្តវង្សត្រកូលឬក៏ជាការវិលត្រឡប់មកវីញនៃការអនុវត្តិដោយគ្មានការផ្លាស់ប្តូរ ដូចនៅក្នុងអម្លុងការគ្រប់គ្រងកាលពីឆ្នាំ ១៩៩៦ មកទល់ឆ្នាំ២០០១ដដែល។

 

ក្រុមតាលីបង់បានធ្វើការសន្យាថានឹងរៀបចំរដ្ឋាភិបាលមួយដែលមានសមាសភាពចម្រុះ ជារដ្ឋាភិបាលមួយដែលមិនជ្រុលនិយម ដូចការគ្រប់គ្រងពីលើកមុន ។ប៉ុន្តែពលរដ្ឋអហ្វហ្គានីស្ថានជាច្រើន ជាពិសេសស្រ្តីនៅមានការសង្ស័យនិងភ័យខ្លាចយ៉ាងខ្លាំងចពោះលទ្ធភាពនៃការបាត់បង់នូវសិទ្ធរបស់ពួកគេដែលធ្លាប់មានកាលពី២០ឆ្នាំមុន។

 

កាលពីថ្ងៃសុក្រពួកតាលីបង់បានបញ្ជាឲ្យក្មេងប្រុសដែលជាកូនសិស្សចាប់តាំងពីកម្រិតថ្នាក់ទី៦រហូតដល់កម្រិតថ្នាក់ទី១២ នីងគ្រូភេទប្រុស ឲ្យទៅសាលារៀនទូទាំងប្រទេស តែមិនបាននិយាយដល់ក្មេងស្រីនិងគ្រូបង្រៀនស្រីនោះទេ។


ថ្ងៃសៅរ៍, 18 ខែកញ្ញា 2021 21:07  BeeTube News