យោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី២០ខែសិហាកន្លងទៅ បានសម្រេចបង្កើតសង្កាត់២បន្ថែមទៀតក្នុងភូមិសាស្ត្រក្រុងប៉ោយបែត្រខេត្តបន្ទាយមានជ័យ ដែលមាន
សង្កាត់អូរជ្រៅ កាត់ភូមិចំនួន៧ភូមិពីសង្កាត់ប៉ោយប៉ែត រួមមាន ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរជ្រៅត្រូវស្ថិតក្នុងភូមិព្រៃព្រិច។
សង្កាត់អូរឫស្សី កាត់ភូមិចំនួន៥ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឫស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់
អូរឫស្សីត្រូវស្ថិតក្នុងភូមិទួលពង្រ។