វត្តមានទូរស័ព្ទដៃចល័ត និងថេបប្លេតបានអនុញ្ញាតឲ្យ យើងរក្សាទំនាក់ទំនងដោយមិនគិតពីទីតាំង ឬចម្ងាយបានយ៉ាងងាយស្រួល ដោយឡែកពួកគេនៅតែពឹងផ្អែកលើរន្ធដោត និងឆ្នាំងសាក ដើម្បីបញ្ចូលថាមពល។ បច្ចេកវិទ្យាថ្មី ឆ្នាំសាកថ្មឥតខ្សែដែលត្រូវបានបង្កើតឡើង នៅសាកលវិទ្យាល័យ Aalto អាចជាគន្លឹះថ្មី នៃការផ្លាស់ប្តូរសម្រាប់គ្រឿងអេឡិចត្រូនិកទាំងនេះ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតនៅឆ្នាំបន្ទាប់។
ក្រុមស្រាវជ្រាវមានដូចជា ការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Prasad Jayathurathnage វេជ្ជបណ្ឌិត Xiaojie Dang សាស្រ្តាចារ្យ Sergei Tretyakov និង Constantin Simovski។ ការរកឃើញនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រតិបត្តិការ IEEE ស្តីពីអេឡិចត្រូនិកឧស្សាហកម្ម។
ខណៈពេលនេះអ្នកស្រាវជ្រាវនៅជុំវិញពិភពលោកកំពុងសិក្សាលើទីតាំងឆ្នាំងសាកឥតខ្សែ ដែលបានដាក់គំលាតឧបករណ៍ចេញពីចំណុចបញ្ចូលថ្ម ហើយអ្វីជាដំណោះស្រាយទូទៅបំផុត គឺទាក់ទងនឹងមុខងារត្រួតពិនិត្យ និងកន្លែងត្រួតត្រាដែលមានភាពស្មុគស្មាញ។ ជាធម្មតាឧបករណ៍ត្រូវតែរកឃើញ និងចាប់នូវវត្តមាន ឬទីតាំងរបស់គ្រឿងអេឡិចត្រូនិកទាំងនោះជាមុនសិន ដើម្បីអាចបញ្ជូនថាមពលតាមទិសដៅ ដោយភាគច្រើនធ្វើដោយកាមេរ៉ា ឬឧបករណ៍ចាប់សញ្ញា ហើយការរកឃើញនេះ នឹងបន្ថែមទាំងថ្លៃបរិមាណ និងថ្លៃដើមដល់ឧបករណ៍។
ឧបករណ៍បញ្ជូនត្រូវបានឆ្លងកាត់ដោយបង្កើតបណ្តាញបញ្ជូនថាមពល នៅគ្រប់ទិសដៅដោយស្វ័យប្រវត្តិ នៅពេលឧបករណ៍ទទួលបានសញ្ញា។ ឧបករណ៍ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងឧបករណ៍តូចតាចផ្សេងទៀត ដែលបំពាក់ដោយឧបករណ៍ទទួលថ្មីអាចទទួលបានដោយផ្ទាល់ទៅតាមមុខងាររបស់ពួកគេ ដោយមិនបាច់មានទំនាក់ទំនងផ្ទាល់ ឬ ត្រូវបានដាក់នៅកន្លែងជាក់លាក់ណាមួយឡើយ។
អ្វីដែលកំណត់ឧបករណ៍បញ្ជូននេះឲ្យដាច់ពីគ្នានោះ គឺថាវាអាចលៃតម្រូវការដោយខ្លួនឯងបាន ដែលមានន័យថា អ្នកមិនត្រូវការឧបករណ៍អេឡិចត្រូនិកស្មុគស្មាញ ដើម្បីភ្ជាប់ជាមួយឧបករណ៍ទទួល ដែលបានបង្កប់ក្នុងឧបករណ៍ឡើយ។ លោក Prasad Jayathurathnage អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Aalto ពន្យល់ថា ដោយសារវាសាកថ្មដោយខ្លួនឯង ដូច្នេះអ្នកអាចផ្លាស់ទីឧបករណ៍ដោយសេរី។
ក្រុមស្រាវជ្រាវសម្រេចបាននូវប្រសិទ្ធិភាពតាមរយៈការឧបករណ៍រុំដែលប្រើនៅក្នុងឧបករណ៍បញ្ជូន។ តាមរយៈការរុំព័ន្ធឧបករណ៏តាមរបៀបជាក់លាក់ ពួកគេបានបង្កើតតំណផ្ទុកគ្រឿងអេឡិចត្រូម៉ាញ៉េទិច (មេដែក) ពីរប្រភេទ ៖ មួយនៅខាងក្រៅ និងមួយទៀតនៅជុំវិញ។ តំណទាំងនេះ ជាកន្លែងភ្ជាប់អ្នកទទួល និងអ្នកបញ្ជូន ដើម្បីសម្រេចបាននូវការផ្ទេរថាមពលប្រកបដោយប្រសិទ្ធភាព។
បច្ចុប្បន្ននេះ បើស្ថិតនៅចម្ងាយ ២០ សង់ទីម៉ែត្រ ឧបករណ៍បញ្ជូនមានប្រសិទ្ធិភាពខ្ពស់រហូតដល់ ៩០ ភាគរយ។ យ៉ាងណាមិញ ប្រសិនបើមានចម្ងាយឆ្ងាយ ឧបករណ៍បញ្ជូននៅតែមានដំណើរការ គ្រាន់តែការផ្ទេរថាមពលមានប្រសិទ្ធភាពទាប។ ជាគោលការណ៍ប្រសិទ្ធភាពអាចកើនឡើង នៅពេលដែលបច្ចេកវិទ្យាត្រូវបានកែលម្អ។
"សម្រាប់ពេលនេះប្រសិទ្ធភាពអតិបរមា គឺអាស្រ័យលើទំហំរបស់ឧបករណ៍បញ្ជូន និងឧបករណ៍អ្នកទទួល។ ជាមួយអ្នកឯកទេសផលិតត្រឹមត្រូវ យើងនឹងអាចបង្រួមទំហំពួកវាចុះ" មតិរបស់លោក Jayathurathnage។
ខណៈពេលដែលក្រុមស្រាវជ្រាវបានបង្ហាញ ភស្តុតាងនៃការបង្កើតឡើងនេះ ការធ្វើតេស្តសុវត្ថិភាពនៅតែត្រូវការជាចាំបាច់ ដើម្បីបញ្ជាក់ថា តំបន់ផ្ទុកអេឡិចត្រូម៉ាញ៉េទិចដែលធ្វើឲ្យមានចរន្តឆ្លងកាត់ទៅឧបករណ៍បញ្ជូន គឺមិនបង្កគ្រោះថ្នាក់អ្វីដល់មនុស្ស។ ទោះយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា ថាមពលអគ្គីសនីដែលទទួលបាន គឺជាបុព្វហេតុចម្បងដែលបង្កគ្រោះថ្នាក់ ប៉ុន្តែផលប៉ះពាល់នេះនឹងត្រូវកាត់បន្ថយអាស្រ័យទៅបច្ចេកវិទ្យាផ្ទុកម៉ាញេទិច។
នៅពេលដែលគេជឿថា វាមានសុវត្ថិភាពហើយ បច្ចេកវិទ្យានឹងនាំយកមកនូវផលិតផលឆ្លាតវៃ ដែលនឹងបន្ថយភាពស្មុគស្មាញរបស់មនុស្ស។ “ ការសាកឥតខ្សែបានបង្ហាញពីសេរីភាពផ្ទាល់ខ្លួន ដោយមនុស្សនឹងមិនចាំបាច់ព្រួយបារម្ភអំពីកន្លែងដែលដាក់ទូរស័ព្ទ ឬថាតើចងចាំថាត្រូវដោតវាទេ ” Jayathurathnage បានលើកឡើងដូចនេះ។
ក្រុមអ្នកស្រាវជ្រាវបានដាក់ពាក្យសុំប៉ាតង់រួចហើយ សម្រាប់ឧបករណ៍សាកឥតខែ្សនេះ។ ក្រុមអ្នកស្រាវជ្រាវដូចគ្នា ក៏កំពុងអភិវឌ្ឍន៍លើលទ្ធភាពសាកថ្មឥតខ្សែ សម្រាប់កម្មវិធីឧស្សាហកម្ម តាមរយៈគម្រោងផាកហ្សៀ (Parkzia project) អោយប្រែទៅជាចំណុចរង់ចាំណាមួយ សម្រាប់មនុស្សយន្ត ដូចជា អ៊ីម៉ូវើរ (emovers) ទៅជាកន្លែងសាកថ្ម៕
អត្ថបទដកស្រង់ពី Technology Org
បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត